SEOUL៖ ប្រទេសកូរ៉េខាងជើង បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺរាតត្បាតពាក់ព័ន្ធជាមួយពោះវៀន នៅក្នុងតំបន់កសិកម្មមួយ  ដោយធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតលើប្រទេសនេះ ខណៈដែលប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងការខ្វះខាតអាហារ និងរលកនៃការឆ្លងជំងឺកូវីដ ១៩។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា មេដឹកនាំ លោក គីម ជុងអ៊ុន បានបញ្ជូនថ្នាំទៅកាន់ទីក្រុងកំពង់ផែភាគខាងលិចនៃទីក្រុង Haeju កាលពីថ្ងៃពុធ ដើម្បីជួយអ្នកជំងឺដែលទទួលរងពី "ជំងឺរាតត្បាតធ្ងន់ធ្ងរ" ប៉ុន្តែមិនបានប្រាប់អំពីចំនួនអ្នកដែលរងផលប៉ះពាល់ ឬកំណត់អត្តសញ្ញាណនៃជំងឺនេះនោះទេ។

KCNA បាននិយាយថា "លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ការរីករាលដាលអោយបានឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន ដោយចាត់វិធានការយ៉ាងល្អិតល្អន់ដើម្បីដាក់ឱ្យនៅដាច់ពីគេនូវករណីសង្ស័យ ក្នុងការធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលរបស់វាឱ្យបានហ្មត់ចត់ ដោយបញ្ជាក់ពីករណីតាមរយៈការពិនិត្យវិច្ឆ័យរោគរាតត្បាត និងការធ្វើតេស្តវិទ្យាសាស្ត្រ" ។

យ៉ាងណាម៉ិញ មន្ត្រីម្នាក់នៅក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បាននិយាយថា រដ្ឋាភិបាលកំពុងតាមដានការផ្ទុះឡើងដោយសង្ស័យថាជាជំងឺអាសន្នរោគ ឬជំងឺគ្រុនពោះវៀន៕NR

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ